អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ថា យោធានីហ្សេរីយ៉ា បាននិយាយកាលពីថ្ងៃអាទិត្យថា កងទ័ពបានសម្លាប់ ក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម តិតបំផុត២០នាក់ ទន្ទឹមនឹងនេះដែរ ការវាយប្រហារមួយបានកើតឡើង ដោយក្រុមភេរវករ នៅតំបន់ភាគឦសាន ។
ការវាយប្រហារបានកើតឡើង នៅតំបន់រដ្ឋបាល Askira-Uba ស្ថិតនៅភាគខាងជើងរដ្ឋ Borno ដែលក្រុមសកម្មប្រយុទ្ធបូកូហារ៉ាម ដែលបានដាក់គោលដៅ នៅទីតាំងដែលមានពលរដ្ឋស៊ីវិល ។ លោក Ado Isa អ្នកនាំពាក្យមួយរូប មកពីយោធានីហ្សេរីយ៉ា ប្រចាំនៅក្រុង Maiduguri រដ្ឋធានីនៃរដ្ឋខាងលើ ។
លោក Isa បានប្រាប់ដល់ស៊ិនហួថា យោធាម្នាក់ បានស្លាប់ និង០២នាក់ផ្សេងទៀតបានរងរបួស នៅក្នុងពេលប្រយុទ្ធគ្នា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា