ព័ត៌មានអន្តរជាតិ

ចិនជំរុញ សហភាពអឺរ៉ុបឲ្យឈប់ ថ្លែងដោយគ្មានការ ទទួលខុសត្រូវ 

បរទេស៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយថា សហភាពអឺរ៉ុប គួរតែឈប់ធ្វើការថ្លែងដោយគ្មានទំនួលខុសត្រូវទៀត ក្រោយអឺរ៉ុបអំពាវនាវឲ្យដោះលែងមនុស្សទាំងអស់ ដែលចាប់ខ្លួនពីបទ ធ្វើសេចក្តីរាយការណ៍ក្នុងប្រទេសចិន នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្តីពីជនជាតិចិនមួយរូបដែល ធ្វើការឲ្យទីភ្នាក់ងារសារព័ត៌មាន Bloomberg News។
ក្រសួងការបរទេស របស់ប្រទេសចិន ធ្លាប់បាននិយាយកាលពីថ្ងៃសុក្រថា អាជ្ញាធរបានឃុំខ្លួនលោកស្រី Haze Fan ដែលធ្វើការងារឲ្យការិយាល័យរបស់កាសែត Bloomberg ក្នុងទីក្រុងប៉េកាំង ពីបទសង្ស័យធ្វើឲ្យគ្រោះថ្នាក់ដល់សន្តិសុខជាតិ។
ចំណែកសហភាពអឺរ៉ុប បានស្នើឲ្យអាជ្ញាធរ ផ្តល់ឲ្យលោកស្រី Haze Fan នូវជំនួញវេជ្ជសាស្ត្រ ប្រសិនបើចំាបាច់ ក្រៅពីនេះ សហភាពអឺរ៉ុបក៏បានស្នើឲ្យដោះលែងភ្លាមៗ នូវបុគ្គលទាំងអស់ ដែលត្រូវឃុំខ្លួនក្នុងប្រទេសចិន ពាក់ព័ន្ធទៅនឹងសេចក្តីរាយការណ៍របស់ពួកគេ៕

To Top