ព័ត៌មានអន្តរជាតិ

អាមេរិកនឹង ដកស៊ូដង់ចេញ ពីភេរវកម្ម

បរទេស៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុង Khartoum តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងថា ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ដកប្រទេសស៊ូដង់ចេញពីបញ្ជីរដ្ឋគាំទ្រ អំពើភេរវកម្ម នឹងមានប្រសិទ្ធជាធរមាន នៅថ្ងៃចន្ទនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថានទូតអាមេរិកបាននិយាយប្រាប់ដូច្នេះថា “រដ្ឋមន្ត្រីការបរទេស នាពេលថ្មីៗនេះ ទើបបានចុះហត្ថលេខាលើសេចក្តីជូនដំណឹងមួយ ដែលនិយាយថា ការលុបចោលនូវការចាត់ទុករដ្ឋគំាទ្រអំពើភេរវកម្មរបស់ប្រទេសស៊ូដង់ នឹងមានប្រសិទ្ធភាពនៅថ្ងៃនេះនោះ នឹងត្រូវបោះពុម្ពផ្សាយ ក្នុងបញ្ជីសហព័ន្ធ”។
គួរបញ្ជាក់ថា ប្រទេសស៊ូដង់ បានទទួលរងការចាត់ទុកថាជារដ្ឋគាំទ្រអំពើភេរវកម្ម ចាប់តាំងពីឆ្នាំ១៩៩៣មកម៉្លេះ ដោយសារតែការបណ្ដេញលោកប្រធានាធិបតី Omar al-Bashir ចេញពីតំណែង ហើយផ្តល់ជាទីស្នាក់អាស្រ័យរបស់ពួកសកម្មប្រយុទ្ធ។ វាបានកាត់ប្រទេសស៊ូដង់ចេញពីជំនួយហិរញ្ញវត្ថុ និងការវិនិយោគនានា៕ប្រែសម្រួល៖ប៉ាង កុង

To Top