ភ្នំពេញ ៖ ក្រុមហ៊ុនឆាយណាហ៊រទាន បានចេញផ្សាយ «របាយការណ៍អភិវឌ្ឍន៍និរន្តរភាពកម្ពុជា គឺឆាយណាហ៊រទាន ៖អគ្គិសនីបំភ្លឺកម្ពុជា» ជាផ្លូវការ ។
របាយការណ៍មួយនេះ គឺជារបាយការណ៍និរន្តរភាព សម្រាប់កម្ពុជាច្បាប់ ទីមួយហើយដែលត្រូវចេញ ផ្សាយដោយឆាយណាហ៊រទាន ហើយក៏ជា របាយការណ៍ក្នុងមុខរបរថាមពលអគ្គិសនីផងដែរ ។
ក្នុងនាមជាសហគ្រាសថាមពលយក្សរបស់ចិនក្រុម ហ៊ុនឆាយណាហ៊រទានដែលបានបំពេញបេសកកម្ម “ផ្តល់ថាមពលស្អាតដើម្បីបង្កើតជីវិតកាន់តែប្រសើរ” មានបច្ចេកទេសដ៏ល្អឥតខ្ចោះ ចរិតដ៏រឹងមាំ និងមានសិការការពារបរិស្ថានដ៏ខ្លាំងបានធ្វើការវិនិយោគនៅកម្ពុជាដើម្បីសាងសង់ស្ថានីយវារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម ជំរុញការអនុវត្តគម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព២ x ៣៥០មេហ្គាវ៉ាត់នៅព្រះសីហនុ ដែលមានប្រសិទ្ធិភាពខ្ពស់ និងមានកាបូនទាប ក៏ដូចជាជំរុញយ៉ាងសកម្មនូវការសាងសង់នៃគម្រោងថាមពល ខ្យល់ និងគម្រោងPVជាបន្ទាប់ផងដែរ។
ក្នុងនោះបានបន្ធូរបន្ថយប្រកបដោយប្រសិទ្ធភាពនូវ ការកង្វះខាតក្នុងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជា ព្រមទាំងបានរួមចំណែកសំខាន់ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់កម្រិតជីវភាព រស់នៅរបស់ប្រជាជនក្នុងតំបន់ ។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកក្រុមហ៊ុនឆាយណាហ៊រទានបានរៀបចំ ធ្វើសកម្មភាពជាបន្តបន្ទាប់ ដូចជាសកម្មភាព “ទិវា បើកទូលាយសាធារណៈ” និង“ខែការទទួលខុសត្រូវសង្គម”ជាដើម ដោយបានធ្វើការប្រាស្រ័យទាក់ទងនិងផ្លាស់ប្តូរយ៉ាងសកម្មជាមួយភាគីនានាមាន ពាក់ព័ន្ធក្នុងតំបន់ដើម្បីយកថាមពលអគ្គិសនីស្អាត និង កាបូនទាបបំភ្លឺកម្ពុជា។
របាយការណ៍នេះ ចែកជាបួនចំណែកធំពោលគឺ “អង្គរ សហស្សវត្សរ៍ការចែករំលែកពន្លឺនៃមិត្តភាព” “ការបំភ្លឺពន្លឺអេកូឡូស៊ីតាមដងទន្លេមេគង្គ” “កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះនិងបំភ្លឺអគ្គិសនីនៃការអភិវឌ្ឍ” “ក្លិនផ្កាស្រូវបង្ហាញពីពន្លឺនៃភាពសុខដុម” ដែលបានបង្ហាញ នូវយុទ្ធសាស្រ្តអភិវឌ្ឍន៍ជានិរន្តរភាពដែលបានអនុវត្ត នៅកម្ពុជាក្នុងទំនួលខុសត្រូវផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គម។ ក្រុមហ៊ុនឆាយណាហ៊រទានប្រាស្រ័យ ទាក់ទងយ៉ាងសកម្មឆ្លើយតបនឹងតម្រូវការ និងរួមគ្នា អភិវឌ្ឍន៍ជាមួយបណ្តាភាគីនានារបស់កម្ពុជា ។
របាយការណ៍មានចំណុចគួរឲ្យចាប់អារម្មណ៍ចំនួន៣ ៖ គឺទី ១-ផ្តោតសំខាន់លើតំបន់អាស៊ីអាគ្នេយ៍បង្កើតគំរូ នៃកិច្ចសហប្រតិបត្តិការសហគ្រាសកំពូលលើពិភព លោកគឺជាសហគ្រាសដែលហ៊ានទទួលខុសត្រូវ និងអាចដឹកនាំការអភិវឌ្ឍជានិរន្តរភាព ។ ទី២-អាស្រ័យ លើលក្ខណៈពិសេសក្នុងតំបន់បង្កើតវេទិកាវប្បធម៌។ទី៣ -សម្រង់ករណីគួរឲ្យរំភើបចិត្តរៀបរាប់ពីរឿងរ៉ាវ បំពេញបេសកកម្មនៅទីចុងក្រោយនៃជំពូកនីមួយៗក្នុង របាយការណ៍មានប្លុក “ក្តីស្រឡាញ់នៅកម្ពុជា” ដែល បានរៀបរាប់ពីរឿងរ៉ាវរួមវិភាគទានរបស់ក្រុមហ៊ុននៅ កម្ពុជា ។
ឆ្នាំ២០២០ ឆាយណាហ៊រទានបានចាត់ទុក កម្ពុជា ជាប្រទេសចាប់ដំណើរការដោយបានបង្កើត គម្រោងពិសេសចម្រុះឆ្លងវប្បធម៌ជាសកលដែល មានឈ្មោះថា “បំភ្លឺ អនាគត” ។ គម្រោង“បំភ្លឺ អនាគត ”បានយកចិត្តទុកដាក់ខ្ពស់ដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព១៧ចំណុចនៃអង្គការសហប្រជា ជាតិ ជាពិសេសគឺផ្តោតសំខាន់លើការអប់រំប្រកប ដោយគុណភាពល្អក្នុងតំបន់ ។
ឆាយណាហ៊រទាន នឹងធ្វើដូចពេលមុនៗ ដែរ ដែលផ្សព្វផ្សាយស្មារតីផ្លូវសូត្រតភ្ជាប់ជាមួយកិច្ចសហប្រតិបត្តិការផ្នែកថាមពលថ្នាក់ជាតិ បន្តអនុវត្ត យ៉ាងស៊ីជម្រៅនិងប្រាកដប្រជា នូវរបាយការណ៍ ពិសេសនៃការអភិវឌ្ឍជានិរន្តរភាពពីប្រទេស និង បញ្ហាពិភាក្សាផ្សេងៗ សំដៅលើកកម្ពស់រូបភាព សហគ្រាសថាមពលរបស់ក្រុមហ៊ុន ឆាយណាហ៊រទាន ដែលប្រកាន់ខ្ជាប់ការប្រកបអាជីវកម្មប្រកបដោយ តម្លាភាពធ្វើឲ្យស៊ីជម្រៅនូវការប្រាស្រ័យទាក់ទងជា មួយសាធារណជន និងបំពេញបេសកកម្មសង្គម ៕