Covid-19

មីយ៉ាន់ម៉ា មានអ្នកឆ្លងជំងឺកូវីដ១៩ កើនលើសពី ១០ម៉ឺននាក់ ខណៈចំនួនអ្នកស្លាប់រហូតដល់ជាង ២.២០០នាក់

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល និងកីឡា បានប្រកាសឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១០៩.៥១២នាក់ គិតត្រឹមថ្ងៃចន្ទនេះ ។

សរុបមានអ្នកឆ្លងជំងឺថ្មីចំនួន ១.១៧០នាក់ ដែលបានបញ្ជាក់ថា មានករណីជំងឺកូវីដ១៩ ត្រូវបានរាយការណ៍នៅក្នុងប្រទេស ។

សេចក្តីប្រកាសបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២.២៩២នាក់ ជាមួយនឹងអ្នកស្លាប់បន្ថែមទៀតចំនួន ២៤នាក់ គិតត្រឹមថ្ងៃចន្ទនេះ នៅក្នុងប្រទេស ។

ក្រសួងបានបង្ហាញតួលេខថា សរុបមានអ្នកជំងឺចំនួន ៨៨.១៣១នាក់ បានចាកចេញពីមន្ទីរពេទ្យនានា និងពលរដ្ឋចំនួន ១,៤៥លាននាក់ បានទទួលការធ្វើតេស្តរកមេរោគ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top