តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ថា លោក ហាសាន់ រូហានី (Hassan Rouhani) ប្រធានាធិបតីអ៊ីរ៉ង់ បានថ្លែងនៅថ្ងៃចន្ទនេះថា សាធារណរដ្ឋអ៊ីស្លាម នឹងមិនទទួលយកការចរចាឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម ហៅកាត់ (JCPOA) នោះទេ ។
លោក Rouhani បានធ្វើការកត់សម្គាល់ដោយ យោងទៅលើលទ្ធភាពនៃការ វិលត្រឡប់របស់រដ្ឋបាលសហរដ្ឋអាមេរិក សម្រាប់ផែនការសកម្មភាពរួម បន្ទាប់ និងការចរចាជាបន្តបន្ទាប់ លើបញ្ហានេះទៅវិញទៅមក ។
លោក Rouhani ក៏បានច្រានចោលលទ្ធភាព នៃការចរចាស្តីពីកម្មវិធី មីស៊ីលផ្លោងរបស់អ៊ីរ៉ង់ ជាមួយនឹងប្រទេសលោកខាងលិចផងដែរ ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានដកខ្លួនចេញពី JCPOA ក្នុងឆ្នាំ២០១៨ និងដាក់ទណ្ឌកម្មចាស់ និងថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងគោលបំណងជំរុញឱ្យមានកិច្ចពិភាក្សា ជាថ្មីឡើងវិញស្តីពីផែនការសកម្មភាពរួម និងកម្មវិធីមីស៊ីលបាលីស្ទិករបស់អ៊ីរ៉ង់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា