Covid-19

សហរដ្ឋអាមេរិក ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ខណៈអ្នកស្លាប់កើនឡើងលើសពី ៣០ម៉ឺននាក់

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ថា សហរដ្ឋអាមេរិក បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ នៅទូទាំងប្រទេសកាលពីថ្ងៃចន្ទ ខណៈដែលអ្នកស្លាប់នៅក្នុងប្រទេស កើនឡើងលើសពី ៣០០.០០០នាក់ ។

នៅម៉ោង ៩និង៣០នាទីព្រឹក ម៉ោងក្នុស្រុក នៅក្រុងញ៉ូវយ៉ក មានពលរដ្ឋមកទទួលការ ចាក់វ៉ាក់សាំងជាលើកដំបូង ដែលជាថ្នាំផលិតដោយ ដៃគូរបស់អាមេរិកាំង Pfizer និងក្រុមហ៊ុនរបស់អាល្លឺម៉ង់ឈ្មោះថា BioNTech ។

លោកស្រី Sandra Lindsay ជាគិលានុបដ្ឋាយិនាមួយរូប ត្រូវបានទទួលការចាក់វ៉ាក់សំាង ដោយក្រុមបុគ្គលិកពេទ្យដឹកនាំដោយលោក Michelle Chester ។

អភិបាលក្រុងញ៉ូវយ៉ក Andrew Cuomo បានថ្លែងថា “ខ្ញុំជឿជាក់ថា នេះជាអាវុធដែលនឹងបញ្ចប់សង្គ្រាម” ។

គ្រាដែលយុទ្ធនាការនៃ ការចាក់វ៉ាក់សាំងកូវីដ១៩ ទូទំាងសហរដ្ឋអាមេរិក បានដំណើរការឡើង ខណៈនេះដែរ ចំនួនអ្នកស្លាប់ដោយសារវីរុសនេះ បានកើនឡើងលើសពី ៣០០.០០០នាក់ គិតត្រឹមថ្ងៃចន្ទ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top