សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល កាលពីថ្ងៃចន្ទ ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន ៤៣៣នាក់ ដោយសារវីរុសកូរ៉ូណា គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៨១.៨៣៥នាក់ ។
ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងអំឡុងពេលដូចគ្នា ការធ្វើតេស្តបានរកឃើញថា មានករណីថ្មីនៃការឆ្លងជំងឺចំនួន២៥.១៩៣នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់ ៦.៩២៧.១៤៥នាក់ ចាប់តំាងពីប្រទេសនៅអាមេរិកឡាទីនមួយនេះបានផ្ទុះជំងឺឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ នៅក្រុងសៅប៉ូឡូ ដែលជារដ្ឋធានីនៃរដ្ឋសៅប៉ូឡូ ភាគអាគ្នេយ៏នៃប្រទេសប្រេស៊ីល ។
ក្រុងសៅប៉ូឡូ ជារដ្ឋដែលមានពលរដ្ឋរស់នៅប្រមាណ ៤៦លាននាក់ ដែលបានចុះក្នុងបញ្ជីដែលមានអ្នកស្លាប់ដោយជំងឹកូវីដ១៩ចំនួន ៤៤.០៥០នាក់ និងមានអ្នកឆ្លងជំងឺចំនួន ១.៣៣៧.០១៦នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា