ព័ត៌មានអន្តរជាតិ

តើការបោះឆ្នោតជ្រើស ប្រធានាធិបតី អាមេរិក ដំបូងបង្អស់ប្រព្រឹត្ត ទៅកាលពីឆ្នាំណា?

យោងតាមប្រភព ព័ត៌មាន របស់គេហទំព័រ របស់ The History ដែលបាននិយាយថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី របស់អាមេរិកជាលើតំបូងបង្អស់ ត្រូវបានធ្វើឡើងនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៧៨៩ ហើយជឿជាក់ថា មានតែជនជាតិស្បែកស ដែលមានដែលមានកម្មសិទ្ធដីធ្លី ក្នុងប្រទេសប៉ុណ្ណោះ ដែលអាចចូលរួមធ្វើការ បោះឆ្នោតនេះបាន។

ជាលទ្ធផលប្រធានាធិបតីតំបូង បង្អស់ដែលត្រូវបានជ្រើស តាំងឡើង តាមរយៈការបោះឆ្នោត លើកនោះគឺត្រូវបានធ្លាក់ ទៅលោក George Washington ដែលក្រោយមកគាត់ បានធ្វើពិធីសច្ចាប្រណិធាន នាថ្ងៃទី៣០ ខែមេសាឆ្នាំ១៧៨៩។

អ្វីដែលធ្លាប់ប្រើ នាពេលនោះឆ្នាំ១៧៨៩ អាមេរិក នៅតែបន្តប្រើប្រាស់ប្រព័ន្ធបោះឆ្នោត Electoral College ដដែលមកទល់បច្ចុប្បន្ន ដែលវាបានអនុញ្ញាតិ ឲ្យមនុស្សវ័យ១៨ឆ្នាំ គឺអាចមានសិទ្ធិ បោះឆ្នោតជ្រើសរើស ប្រធានាធិបតីហើយប្រធានាធិបតី និងអនុប្រធានាធិបតី ដែលត្រូវបានតែងតាំងគឺមានសិទ្ធិ ក្នុងជ្រើសយកសមាជិក រដ្ឋាភិបាល សហព័ន្ធរបស់ខ្លួន៕

ប្រែសម្រួល:ស៊ុនលី

To Top