BUENOS AIRES៖ រដ្ឋមន្រ្តីការពារជាតិលោក Agustin Rossi បានលើកឡើងថា រដ្ឋាភិបាលរបស់ប្រទេសអាហ្សង់ទីន មានគោលបំណងចាក់វ៉ាក់សាំងប្រជាជនចំនួន ៣០ លាននាក់ ឬច្រើនជាង ២ ភាគ ៣ នៃចំនួនប្រជាជន ដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងឆ្នាំ២០២១ ។
ថ្លែងទៅកាន់ស្ថានីយ៍វិទ្យុក្នុងស្រុកមួយនៅទីក្រុង Buenos Aires លោក Rossi បានលើកឡើងថាក្នុងរយៈពេល ៣ ខែដំបូង នៃឆ្នាំ២០២១ ការចាក់ថ្នាំបង្ការរោគនឹងផ្តោតលើអ្នក ដែលមានគ្រោះថ្នាក់បំផុត ដូចជាមនុស្សចាស់ ជាពិសេសចាប់តាំងពីអាយុ ជាមធ្យមនៃការស្លាប់ពីជំងឺកូវីដ-១៩ ក្នុងប្រទេសមានអាយុ ៧៤ ឆ្នាំ។
យុទ្ធនាការនេះនឹងរាលដាល ដល់ផ្នែកផ្សេងទៀតនៃចំនួនប្រជាជន ដែលមានចំនួនប្រហែល ៤៥ លាននាក់របស់ប្រទេសអហ្សង់ទីន។ លោកបន្ដថា“ ពេញមួយឆ្នាំ២០២១ យើងសង្ឃឹមថា នឹងចាក់វ៉ាក់សាំង ដល់ពលរដ្ឋអាហ្សង់ទីន ៣០លាននាក់” ។
ប្រទេស អាហ្សង់ទីន បានចុះបញ្ជីករណីទី១ នៃករណីឆ្លងជំងឺកូវីដ-១៩ លើកដំបូងនៅថ្ងៃទី០៣ ខែមីនា ហើយបានរាយការណ៍ថា មានការឆ្លង ១,៤៩៨,១៦០ នាក់និង ៤០,៧៦៦ នាក់បានស្លាប់គិតត្រឹមថ្ងៃអាទិត្យកន្លងទៅនេះ ៕
ដោយ ឈូក បូរ៉ា