កាធុម៖ នាយករដ្ឋមន្រ្តីស៊ូដង់លោក Abdalla Hamdok បានលើកឡើងថា ការដកប្រទេសស៊ូដង់ ចេញពីបញ្ជីរដ្ឋគាំទ្រដល់ អំពើភេរវកម្មរបស់អាមេរិក “ជួយឲ្យប្រទេសនេះ ដោះស្រាយបំណុលនិងធ្វើឱ្យប្រសើរឡើង នូវបរិយាកាសវិនិយោគបានយ៉ាងប្រសើរ” ។
លោក Hamdok បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាននៅរដ្ឋធានីកាធុមថា “នេះជាថ្ងៃប្រវត្តិសាស្ត្រ ថ្ងៃនេះយើងត្រលប់ទៅសហគមន៍អន្តរជាតិវិញ ការសម្រេចចិត្តនេះ ជួយអនុវត្តកម្មវិធីនៃសម័យអន្តរកាល” ។
នៅព្រឹកថ្ងៃដដែលនោះ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសស៊ូដង់ បានប្រកាសជាផ្លូវការនូវការដកប្រទេសស៊ូដង់ ចេញពីបញ្ជីរដ្ឋ ដែលគាំទ្រភេរវកម្ម។
ស្ថានទូតបានឲ្យដឹងទៀងថា“ រយៈពេលនៃការជូនដំណឹងសភារយៈពេល ៤៥ ថ្ងៃ បានកន្លងផុតទៅហើយរដ្ឋលេខាធិការ បានចុះហត្ថលេខាលើសេចក្តីជូនដំណឹង ស្តីពីការផ្តល់ជំនួយដល់ ការបង្កើតភេរវកម្មរដ្ឋស៊ូដង់ របស់ប្រទេសស៊ូដង់មានប្រសិទ្ធិភាពចាប់ពីថ្ងៃទី១៤ ខែធ្នូ ដែលត្រូវបានចុះផ្សាយក្នុងបញ្ជីសហព័ន្ធ” ។ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ៕
ដោយ ឈូក បូរ៉ា