ព័ត៌មានអន្តរជាតិ

ការនាំចេញ កុំព្យូទ័រចិន កើនឡើងទ្វេដង នៅក្នុងត្រីមាសទី៣

ប៉េកាំង ៖ យោងតាមរបាយការណ៍ ឧស្សាហកម្មបានឲ្យដឹងថា ការនាំចេញកុំព្យូទ័រផ្ទាល់ខ្លួន នៅក្នុងប្រទេសចិន បានកើនឡើងទ្វេដង នៅក្នុងត្រីមាសទី ៣ នៃឆ្នាំនេះទោះបីមានការវាយប្រហារ ពីមេរោគCOVID-19 នៅទូទំាងពិភពលោក យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ ទីផ្សារអន្តរជាតិ International Data Corporation បានបង្ហាញថា ការនាំចេញកុំព្យូទ័រ សរុបនៅក្នុងប្រទេស បានកើនឡើងដល់ ១៤,៤៥ លានគ្រឿងក្នុងត្រីមាសទី ៣ កើនឡើង ១០,១ ភាគរយ ។ យោងតាម IDCថា តម្រូវការកើនឡើងពីទីផ្សារអ្នកប្រើប្រាស់ គឺចាំបាច់ ចំពោះកំណើន នៃការនាំចេញកុំព្យូទ័រសរុប។
ចាប់ពីខែកក្កដាដល់ខែកញ្ញាការ នាំចេញកុំព្យូទ័រសម្រាប់ទីផ្សារ អ្នកប្រើប្រាស់ បានកើនឡើង ១៤,៦ ភាគរយ បើប្រៀបធៀប ទៅនឹងឆ្នាំមុនដល់ ៦,៦៩ លានគ្រឿង ខណៈដែលទីផ្សារជំនួញ បានកើនឡើង ៦.៥ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំដល់ ៧,៧៧ លានគ្រឿង ៕ដោយ៖លី ភីលីព

To Top