បរទេស៖ តុលាការប្រទេសថៃ បានកាត់ទោសប្រហារជីវិត អតីតអនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក Banyin Tangpakorn ដោយទោសនេះ ត្រូវបានកាត់បន្ថយ មកជាប់ពន្ធនាគារអស់មួយជីវិត សម្រាប់ការផ្តល់សក្ខីកម្ម ដែលមានប្រយោជន៍។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ជនជាប់ចោទ ៥ នាក់ផ្សេងទៀត ដែលត្រូវបានផ្តន្ទាទោសផងដែរ ពីបទសហការគ្នា ក្នុងការធ្វើឃាតបងប្រុស របស់ចៅក្រមកាលពី ៥ ឆ្នាំមុន ត្រូវបានផ្តន្ទាទោស អស់មួយជីវិត ឬទោសប្រហារជីវិត។
តុលាការព្រហ្មទណ្ឌកណ្តាល សម្រាប់ករណីអំពើពុករលួយ និងការប្រព្រឹត្តខុសកាលពីថ្ងៃអង្គារ បានចំណាយពេលពីរម៉ោង ដើម្បីអានការកាត់ទោស ចំពោះជនជាប់ចោទទាំង ៦ នាក់។
វរសេនីយ៍ Banyin ត្រូវបានរកឃើញថា មានពិរុទ្ធពីបទចោទប្រកាន់ចំនួន ៥ ៕ ប្រែសម្រួលៈ ណៃ តុលា