ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក អាចដាក់ពន្ធលើការ នាំចូលរបស់វៀតណាម ចំពេលមានការរៀបចំរូបិយវត្ថុ ដោយសារមិនបានបំពេញ នីតិវិធីរបស់រតនាគារ

បរទេស៖ សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក កំពុងព្យាយាមការពារនៃការប៉ុនប៉ងដាក់ពន្ធ (តម្លើងពន្ធ) របស់សហរដ្ឋអាមេរិក លើការនាំចូលគិតជាប្រាក់ រាប់ពាន់លានដុល្លារ លើប្រទេសវៀតណាម។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា នៅក្នុងកំណត់ត្រាសង្ខេប នៅលើគេហទំព័ររបស់ខ្លួន សភាពពាណិជ្ជកម្មអាមេរិក នៅថ្ងៃអង្គារបាននិយាយថា រដ្ឋាភិបាលទីក្រុងហាណូយ មិនបានបំពេញនីតិវិធីបីផ្នែក របស់រតនាគារសហរដ្ឋអាមេរិក ចំពោះការអនុវត្តនីតិវិធី រូបិយប័ណ្ណដោយអយុត្តិធម៌។

នីតិវិធីមានបីផ្នែកទាក់ទងនឹងទី១ ថាតើប្រទេសវៀតណាមមាន អតិរេកគណនីចរន្តយ៉ាងហោចណាស់ ២ ភាគរយនៃផលិតផលក្នុងស្រុកសរុប, ទី២ ថាតើការទិញរូបិយប័ណ្ណបរទេសសុទ្ធ របស់ខ្លួនមានចំនួនយ៉ាងហោចណាស់ ២ភាគរយ នៃផលិតផលក្នុងស្រុកសរុបក្នុងរយៈពេល ១២ ខែ និងទី៣ ថាតើវៀតណាមមាន អតិរេកពាណិជ្ជកម្មទ្វេភាគីជាមួយ សហរដ្ឋអាមេរិកយ៉ាងហោចណាស់ ២០ ពាន់លានដុល្លារក្នុងរយៈពេល ១២ ខែ។

សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក បានកត់សម្គាល់ថា គណនីចរន្តរបស់ប្រទេសវៀតណាម ពិតជាស្ថិតនៅក្នុងឱនភាព មិនមែនអតិរេក និងកំពុងទទួលបានអត្ថប្រយោជន៍ បន្ថែមពីលំហូរចូលយ៉ាងច្រើន នៃការវិនិយោគផ្ទាល់ពីបរទេស ដែលមួយផ្នែកនៃការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកមកលើប្រទេសចិន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top