ព័ត៌មានអន្តរជាតិ

លោក Mitch McConnell បានរាយការណ៍ថា បានអង្វរដល់ GOP កុំឱ្យជំទាស់នឹងលទ្ធផល នៃការបោះឆ្នោត នៅឯការប្រជុំសភាខែមករាខាងមុខ

បរទេស៖ កាលពីថ្ងៃច័ន្ទ អង្គបោះឆ្នោតសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការ ពីអនុប្រធានាធិបតី ចូ បៃដិន ដែលទទួលបានសំឡេងគាំទ្រខ្ពស់បំផុត ក្នុងការបោះឆ្នោត កាលពី ៣ វិច្ឆិកា ដែលជាអ្នកឈ្នះសន្លឹកឆ្នោតជាតិ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា បន្ទាប់ពីមេដឹកនាំសំឡេងភាគច្រើននៅព្រឹទ្ធសភា លោក Mitch McConnell (R-KY) បានអបអរសាទរដល់ប្រធានាធិបតី ជាប់ឆ្នោតចូបៃដិន អំពីជ័យជម្នះនៃការបោះឆ្នោតរបស់លោក កាលពីថ្ងៃអង្គារដោយទទួលបានសំឡេងគាំទ្រ ភាគច្រើននៃការបោះឆ្នោត លោក និងសហសេវិកមកពីព្រឹទ្ធសភាអាមេរិក បានអង្វរសមាជិកសភាមកពីគណបក្សសាធារណរដ្ឋ (GOP) មិនឱ្យចូលរួមជាមួយសមាជិកសភា ជំទាស់ទៅនឹងលទ្ធផល នៃការបោះឆ្នោតនៅថ្ងៃទី ៦ ខែមករា នៅពេលសភាជួបប្រជុំ ដើម្បីផ្តល់សច្ចាប័នលើការសម្រេចចិត្ត របស់អង្គបោះឆ្នោត” ។ នេះបើយោងតាមកាសែត New York Times ដោយដកស្រង់សំដីមនុស្សដែលស្និទ នឹងការកត់សម្គាល់នេះ។

យោងតាមចុះផ្សាយរបស់ New York Times មេដឹកនាំមកពីគណបក្សប្រជាធិបតេយ្យ នៅព្រឹទ្ធសភាអាមេរិកលោក Chuck Schumer ក៏បាននិយាយដែរថា លោកត្រូវបានគេជូនដំណឹង អំពីការដែលលោក McConnell ជំរុញឱ្យគណបក្សសាធារណរដ្ឋផ្សេងទៀត ឆ្ពោះទៅមុខ និងមិនត្រូវប្រឆាំងនឹងការបោះឆ្នោត របស់អង្គបោះឆ្នោតដែលកំណត់ឱ្យបេក្ខជន នៃគណបក្សប្រជាធិបតេយ្យ ឈ្នះឡើយ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top