បរទេស៖ នៅក្នុងខែកក្កដា រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិកដូណាល់ត្រាំ ចំពេលមានជំងឺរាតត្បាត COVID-១៩ បានបន្តការអនុវត្តនីតិវិធីការដាក់ទោស ប្រហារជីវិត ដែលត្រូវបានបញ្ឈប់ នៅកម្រិតសហព័ន្ធអស់រយៈពេលជិតពីរទសវត្ស ។ ចាប់តាំងពីខែកក្កដាមក គឺចំនួនមនុស្ស ដែលត្រូវបានប្រហារជីវិត ដោយការចាក់ថ្នាំ គឺគ្រោងនឹងធ្វើនៅខែបន្ទាប់នេះ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមទស្សន៍ CNN ផ្សាយកាលពីថ្ងៃអង្គារថា ក្រុមសមាជិកសភាអាមេរិកចំនួន ៤០នាក់ បច្ចុប្បន្នបានផ្ញើលិខិតមួយទៅលោក ចូបៃដិនដែលជាប្រធានាធិបតីជាប់ឆ្នោត ដោយជំរុញឱ្យលោកបញ្ឈប់ការប្រហារជីវិតសហព័ន្ធភ្លាមៗ នៅពេលដែលលោកចូលកាន់តំណែងខែមករា ឆ្នាំ ២០២១ ខាងមុខ ។
ដឹកនាំដោយតំណាងបក្ស ប្រជាធិបតេយ្យ លោក ស្រី Ayanna Pressley បានអះអាងថាក្នុងរយៈពេល ៦ ខែចាប់តាំងពីការអនុវត្ត នីតិវិធីប្រហារជីវិត ត្រូវបានបន្តដោយរដ្ឋបាលលោក ត្រាំ កាលពីខែកក្កដា ហើយមនុស្សជាច្រើនត្រូវបានគេប្រហារជីវិត“ ដែលនេះច្រើនជាងចំនួនសរុប ត្រូវបានប្រហារជីវិត ក្នុងរយៈពេល ៦០ឆ្នាំមុនទៅទៀត” ៕