ព័ត៌មានអន្តរជាតិ

រំលឹកឡើងវិញ កាលពីឆ្នាំ១៩៧៣ ព្រឹត្តិការណ៍ធ្លាក់យន្តហោះនៅនេហ្ស៊េរីយ៉ា ដែលសម្លាប់អ្នកដំណើរទាំងអស់ ១៧៦នាក់ ព្រមទាំងមនុស្សម្នាក់នៅលើដីផង

នៅថ្ងៃនេះកាលពីក្នុងឆ្នាំ ១៩៧៣ យន្ដហោះដែលដឹកក្រុមអ្នកធម្មយាត្រាមួយ ក្រុមត្រឡប់មកពីទីក្រុងMeccaវិញ បានជួបឧបទ្ទេវហេតុដ៏អាក្រក់ គឺធ្លាក់នៅក្នុងតំបន់Kano នៃប្រទេសនេហ្ស៊េរីយ៉ា ដោយក្នុងនោះវាបានសម្លាប់មនុស្ស រហូតទៅដល់១៧៦នាក់។

យន្តហោះ Royal Jordanian Boeing 707-300 ត្រូវបានជួលដោយក្រុមហ៊ុននេហ្ស៊េរីយ៉ា ដើម្បីដឹកអ្នកកាន់សាសនាឥស្លាម នៅប្រទេសនីហ្សេរីយ៉ា ទៅកាន់ពិធីធ្វើធម្មយាត្រាមួយ នៅក្នុងទីក្រុងMecca ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយក្នុងនោះមានអ្នកដំណើរ ប្រមាណជា១៩៨នាក់ និងសមាជិកនាវិក១១នាក់ ដែលនៅជាមួយនឹងយន្តហោះនេះ នៅពេលដែលយន្ដហោះ បានទៅដល់អាកាសយានដ្ឋានកាណូ។

ការហោះហើរចេញ និងចូលទៅកាន់អាកាសយានដ្ឋានKano គឺជាការពិបាកមួយ សម្រាប់អ្នកបើកយន្តហោះក្នុងរដូវត្រជាក់ ដោយទីក្រុងនេះ ស្ថិតនៅលើច្រាំងនៃវាលខ្សាច់សាហារ៉ា និងបរិវេណ ដែលជាខ្យល់បក់ខ្លាំងនៃវាលខ្សាច់ ហើយជួនកាលភ្លាមៗពេលចុះចត មេឃស្រាប់អាចថែមទាំង បែរទៅជាមើលអ្វីមិនឃើញក៏មាន។

ក្នុងគ្រានោះ អ្នកបើកយន្តហោះជនជាតិអាមេរិក ឈ្មោះ John Waterman ដែលជាអ្នកបញ្ជាយន្តហោះទៅកាណូ ក៏បានជួបទៅនឹងព្យុះខ្សាច់ដ៏ធំមួយរំពេច ហើយដោយលក្ខខណ្ឌ​ មិនអាចមើលអ្វីឃើញលោក Waterman បោះបង់ចោលការចុះចត ហើយព្យាយាមម្តងទៀត ចុះចតម្តងទៀតជាលើកទី២ ដែលពេលដែលយន្តហោះនោះ បានធ្លាក់នៅទីនោះតែម្តង៕

ក្រៅតែពីអ្នកស្លាប់ទាំងនោះ ក៏នៅមានការបាត់បង់ជីវិតក្មេងប្រុស អ្នកភូមិម្នាក់ផងដែរ នៅក្រោយការធ្លាក់ គឺដោយសារតែរូបគេ បានចូលទៅកន្លែងកើតហេតុ និងប្រមូលយកទ្រព្យសម្បត្តិ និងគ្រឿងអលង្ការរបស់ក្រុមជនរងគ្រោះ ក៏ត្រូវបានប្រទះឃើញ ដោយបងប្អូនរបស់ជនរងគ្រោះ គេឃើញនិងនាំគ្នាវាយគេ រហូតដល់ស្លាប់ផងដែរ៕

ប្រែសម្រួល:ស៊ុនលី

To Top