បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ទំនិញរបស់ប្រទេសចិន នៅតែមានទំហំ កើនឡើងនៅឆ្នាំ២០២០នេះ ទោះបីជារដ្ឋបាលលោក Trump កន្លងមកបានបង្កើនតម្លៃពន្ធជាច្រើនក្តី។
របាយការណ៍ ដែលត្រូវបានចេញផ្សាយ ដោយកាសែតញូវយ៉ក ក៏បានបញ្ជាក់ដែរថាចំនួន នៃការនាំចូលគឺបណ្តាលមក ពីការចំណាយក្នុងស្រុក របស់ពលរដ្ឋអាមេរិក ក្នុងវិបត្តិកូវីដ១៩ ពីការចាយវាយ ទៅលើវិស្សមកាល មើលកុនកំសាន្តការ ញាំអាហារនៅភោជនីយដ្ឋាន បានធ្លាក់ចុះដូចនេះពួកគេ បានចំណាយវាទៅលើទំនិញ ចាំបាច់មួយចំនួនវិញក្នុងការ
រស់នៅក្នុងផ្ទះដូចជា ឧបករណ៍កីឡាករ និងវត្ថុលេង សម្រាប់កូនក្មេងជាដើម។
តួលេខពាណិជ្ជកម្ម ដែលត្រូវបានគេមើលឃើញ ក្នុងរយៈពេល១០ខែដើមឆ្នាំ បានបង្ហាញយ៉ាងច្បាស់ថា ឧបករណ៍ប្រើប្រាស់ ប្រចាំថ្ងៃជាច្រើនប្រភេទ ជាពិសេសអេឡិកត្រូនិកម៉ាសមុខ និងឧបករណ៍ការពារជាប់ខ្លួនជាច្រើន ប្រភេទដែលមានប្រភពមក ពីចិនបានកើនឡើងយ៉ាងខ្លាំង ក្នុងអំឡុងពេលកូវីដ១៩រាតត្បាត៕
ប្រែសម្រួល៖ស៊ុនលី