ព័ត៌មានអន្តរជាតិ

ទីក្រុងឡង​ ត្រូវបានដាក់ឲ្យ នៅក្រោមការរឹតត្បឹត ដ៏តានតឹងបំផុតពីថ្ងៃពុធតទៅ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថា ទីក្រុងឡុងនឹងត្រូវបានដាក់ឲ្យ ចូលទៅក្នុងកម្រិតទី៣ នៃការរឹតត្បិតក្នុងស្រុករបស់អង់គ្លេស ហើយចាប់ពីយប់ថ្ងៃពុធ តទៅគឺជាកម្រិតដ៏តឹងរ៉ឹងបំផុត។

យោងតាមការតួលេខចុងក្រោយ របស់អង់គ្លេសគិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ គេបានរកឃើញថា ករណីឆ្លងកូវីដ១៩ មានចំនួនដល់ទៅ ២០១៣៥នាក់ នៅក្នុងទីក្រុងឡុងដែលមានន័យថា វាមានអត្រា ២២៥នាក់ករណីក្នុងចំណោម ពលរដ្ឋក្រុងឡុង ១០០ ០០០នាក់ ដែលអត្រានេះមានទំហំ លើសករណីកាលពីសប្តាហ៍មុន ដែលមានត្រឹមតែ១៤ ៩០១នាក់ពោលគឺក្នុងអត្រាអ្នកឆ្លង ១៦៦នាក់ប៉ុណ្ណោះ ក្នុងចំណោមមនុស្ស ១០០ ០០០នាក់។

ក្នុងនោះផងដែរអភិបាលក្រុងឡុងលោក Sadiq Khan ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់ អង់គ្លេសពិចារណាក្នុងការ បិទសាលារៀនបឋមនិងសកល វិទ្យាល័យទាំងអស់ផងដែរ ឲ្យបានមុនបុណ្យគ្រិស្តម៉ាកមកដល់ ក្រោយមើលឃើញស្ថានភាព រាតត្បាតកាន់តែខ្លាំងបែបនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top