បរទេស៖ នៅមុនសមាជបក្សលើកទី៨ របស់ប្រទេសកូរ៉េខាងជើង ដែលប្រព្រឹត្តទៅនៅក្នុងខែមករា យន្តហោះចារកម្ម សហរដ្ឋអាមេរិកមួយគ្រឿង ដែលត្រូវរចនាអភិវឌ្ឍផលិតឡើង ដើម្បីឲ្យធ្វើការតាមដានចាប់ សញ្ញាការបាញ់មីស៊ីលនោះ បានធ្វើការហោះហើរនៅក្នុងដែនអាកាស របស់ប្រទសកូរ៉េខាងត្បូង នៅថ្ងៃពុធម្សិលមិញនេះ។
ប្រភពចារកម្មយោធាកូរ៉េខាងត្បូងមួយ បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មានក្នុងស្រុក Chosun Ilboថា យន្តហោះចារកម្ម RC-135W បានហោះហើរលើសមុទ្រខាងលិច របស់ប្រទេសកូរ៉េខាងត្បូង ឬក៏ហៅថាសមុទ្រលឿង ដែលស្ថិតនៅចន្លោះប្រទេសចិន និងឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ថា យន្តហោះចារកម្ម ដែលរចនាផលិតឡើងដើម្បី ប្រមូលទិន្នន័យចារកម្មទូរមាត្រវិធី និងអេឡិកត្រូនិកផ្សេងទៀត នៅមុនពេលការបាញ់រ៉ុកកែតនោះ ពីមុនមកក៏ធ្លាប់បានធ្វើការបង្ហាញខ្លួន ដោយមិនបានប្រកាសប្រាប់ជាមុន នៅលើឧបទ្វីកូរ៉េដែរ នៅក្នុងឆ្នាំ២០២០នេះ ៕
ប្រែសម្រួល៖ ប៉ាង កុង