ព័ត៌មានអន្តរជាតិ

អូស្រ្ដាលី តែងតាំងឯកអគ្គរដ្ឋទូត ជាស្រ្តីលើកដំបូង ប្រចាំនៅកូរ៉េខាងត្បូង

សេអ៊ូល៖ ស្ថានទូតរបស់ខ្លួនបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសអូស្រ្តាលី បានជ្រើសរើសលោកស្រី Catherine Raper ដែលជាអ្នកការទូតអាជីពជាន់ខ្ពស់ ជាឯកអគ្គរដ្ឋទូតថ្មីនិងជាស្ត្រី ដំបូងគេប្រចាំប្រទេសកូរ៉េខាងត្បូង។

លោកស្រី Raper ដែលថ្មីៗនេះបានបម្រើការជា ប្រធានអង្គភាពសម្របសម្រួលជំងឺកូវីដ-១៩ របស់អូស្រ្តាលី នឹងត្រូវជំនួសតំណែងប្រេសិត ដែលកំពុងត្រៀមចាកចេញ គឺលោក James Choi ដែលបានចាប់ផ្តើម អាណត្តិនៅទីនេះក្នុងឆ្នាំ ២០១៦ ។

គួរបញ្ជាក់ថា យោងតាមស្ថានទូតបានឱ្យដឹងថា លោកស្រី Raper ក៏បានធ្វើការនៅតៃប៉ិ វ៉ាស៊ីនតោន និងបេសកកម្មអចិន្រ្តៃយ៍អូស្ត្រាលី ប្រចាំអង្គការពាណិជ្ជកម្មពិភពលោកផង៕

ដោយ ឈូក បូរ៉ា

To Top