បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បានមានប្រសាសន៍ថា លោកសង្ឃឹមថា ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងជួយដោះស្រាយបញ្ហាលំបាកមួយចំនួន ក្នុងចំណងមិត្តភាពរវាងទីក្រុងមូស្គូនិងទីក្រុងវ៉ាស៊ីនតោន។
ថ្លែងនៅក្នុងសន្និសីទកាសែតប្រចាំឆ្នាំរបស់លោក លោក ពូទីន បានថ្លែងបន្ថែមទៀតថា ក្រុមហ៊ែកឃើរុស្ស៊ី មិនបានធ្វើការជ្រៀតជ្រែកក្នុងដំណើរបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៦ ដើម្បីជួយដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យជាប់ឆ្នោតនោះទេ។
គួរបញ្ជាក់ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកនានា បានធ្វើការសន្និដ្ឋានក្នុងឆ្នាំ២០១៦ថា រុស្ស៊ីបាននៅទីក្រោយកិច្ចប្រឹងប្រែងជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ប្រឆាំងលោកស្រី ហ៊ីលឡារី គ្លីនតុន ជាមួយយុទ្ធនាការវាយប្រហារតាម និងរឿងរ៉ាវព័ត៌មានក្លែងក្លាយនានា ដែលគេផ្សព្វផ្សាយលើបណ្ដាញសង្គម៕