បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ព្យុះព្រិលដ៏មានថាមពលមួយ បានបោកបក់ទៅកាន់ភាគខាងជើង ឈាងខាងកើត
នៃសហរដ្ឋអាមេរិក និងកំពុងបានបង្កជាសញ្ញាប្រកាសអាសន្ន នៅចំពោះរដ្ឋចំនួន១៤ ហើយពលរដ្ឋអាមេរិកសរុបប្រមាណជា ៦០លាននាក់ នឹងអាចទទួលរង
ឥទ្ធិពល។
ទីភ្នាក់ងារជាតិទទួលបន្ទុក កិច្ចការងារសេវាកម្មអាកាសធាតុឬ NWS បានចេញសេចក្តីថ្លែងការណ៍ព្រមានថា វាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយមិនមាន
លក្ខខណ្ឌល្អឡើយសម្រាប់ ការធ្វើដំណើរគ្រប់មធ្យោបាយ ជាពិសេសក្នុងពេលដែលតំបន់ខ្លះ ក៏កំពុងជាប់ទៅលើការរឹតត្បិត នៃការធ្វើដំណើរផងដែរនោះ។
ក្នុងនោះផងដែរគេបានដឹងដែរថា ដោយសារបញ្ហាព្រិលធ្លាក់ខ្លាំងបែបនេះ មនុស្ស២នាក់ បានបាត់បង់ជីវិតរួចមកហើយ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរដ្ឋ
Pennsylvania ៕
ប្រែសម្រួល៖ ស៊ុន លី