ព័ត៌មានអន្តរជាតិ

ការនាំចេញរបស់កូរ៉េខាងត្បូង ធ្លាក់ចុះលឿនបំផុតក្នុងឆ្នាំ២០១៩ ដោយសារតម្រូវការទាប លើផលិតផលបន្ទះឈីប

សេអ៊ូល៖ ទិន្នន័យរបស់រដ្ឋាភិបាល បានបង្ហាញឲ្យដឹងថា ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះយ៉ាងលឿនបំផុតនៅឆ្នាំ២០១៩ ដោយសារតែតម្រូវការនៅបរទេស មានភាពយឺតយ៉ាវ សម្រាប់ឧបករណ៍អេឡិចត្រូនិក។

យោងតាមទិន្នន័យពីស្ថិតិកូរ៉េ និងសេវាកម្មគយកូរ៉េបានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេសរបស់ប្រទេសនេះ មានចំនួន ៥៤១,២ ពាន់លានដុល្លារកាលពីឆ្នាំមុន គឺធ្លាក់ចុះ ១០,៣ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំកន្លងមក។

ក្រុមហ៊ុនធំៗ នៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេទីបួន នៅអាស៊ីមួយនេះ បានទទួលរងនូវការធ្លាក់ចុះខ្លាំង ជាងអាជីវកម្មខ្នាតតូច។

ផ្ទាំងពាណិជ្ជកម្ម

ការនាំចេញរួមគ្នារបស់ក្រុមហ៊ុនធំៗ ចំនួន ៨៥៧ បានធ្លាក់ចុះ ១៣.៥ ភាគរយស្មើនឹង ៣៤៧,៨ ពាន់លានដុល្លារ កាលពីឆ្នាំមុន ដែលជាការធ្លាក់ចុះប្រចាំឆ្នាំខ្លាំងបំផុត ចាប់តាំងពីការតាមដានទិន្នន័យ បានចាប់ផ្តើមក្នុងឆ្នាំ២០១៥ ៕

ដោយ ឈូក បូរ៉ា

To Top