ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង កំពុងតែកសាងបង្កើនអាវុធ ស្របពេលសេដ្ឋកិច្ចធ្លាក់ចុះ

បរទេស៖ ប្រទេសកូរ៉េខាងជើង នាពេលបច្ចុប្បន្ននេះ កំពុងតែជួបការលំបាកផ្នែកសេដ្ឋកិច្ច ប៉ុន្តែនៅតែបន្តកសាង ពង្រឹកផ្នែកយោធារបស់ខ្លួន នៅមុនសមាជបក្សលើកទី៨ របស់ទីក្រុងព្យុងយ៉ាង នៅក្នុងខែមករាខាងមុខនេះ នេះបើយោងតាមការឲ្យដឹង ពីទីក្រុងសេអ៊ូល។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Suh Wook បាននិយាយ នៅក្នុងកិច្ចប្រជុំមេបញ្ជាការយោធាចុងឆ្នាំ នាថ្ងៃពុធថា របបរបស់លោក គីម ជុងអ៊ុន កំពុងតែជំរុញបន្តជាមួយគោលដៅ ដែលត្រូវតែធ្វើឲ្យសម្រេច នៅមុនសមាជបក្ស ស្របពេលវា ជិតដល់ដំណាក់កាលចុងក្រោយ នៃការប្រយុទ្ធ៨ថ្ងៃ ឬក៏យុទ្ធនាការផលិតភាព។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បានមានប្រសាសន៍ថា កូរ៉េខាងជើងបានបង្ហាញ ក្នុងពិធីព្យុហយាត្រាថ្ងៃទី១០ ខែតុលា នូវមីស៊ីលថ្មីនិងអាវុធធម្មតានានា ក្នុងទ្រង់ទ្រាយធំ គឺទីក្រុងព្យុងយ៉ាង នៅតែបន្តបង្កើនអំណាចយោធា៕ ប្រែសម្រួល៖ប៉ាង កុង

To Top