ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីយុត្តិធម៌ប្រទេសថៃ ចុះហត្ថលេខាបញ្ជាឱ្យដោះលែង សហប្រធាន នៃចលនាអាវក្រហម និងអ្នកទោសផ្សេងទៀត

បរទេស៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ប្រទេសថៃ លោក Somsak Thepsutin បានចុះហត្ថលេខា លើបទបញ្ជាមួយ ក្នុងការដោះលែងអ្នកទោស ៧៦ នាក់ ដែលទទួលបានការប្រោសប្រណី ពីព្រះមហាក្សត្រ ប៉ុន្តែពួកគេនឹងត្រូវបំពាក់ ជាមួយស្លាកអេឡិចត្រូនិច ដើម្បីតាមដាន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកដែលត្រូវដោះលែងទាំងនោះ រាប់បញ្ចូលទាំង រណសិរ្សរួបរួមដើម្បីលទ្ធិប្រជាធិបតេយ្យ ប្រឆាំងនឹងមេដឹកនាំផ្តាច់ការ គឺសហប្រធានលោក Nattawut Saikuar នៃចលនាអាវក្រហម។

អនុលេខាអចិន្ត្រៃយ៍រង យុត្តិធម៍លោក Witthaya Suriyawong បាននិយាយថា លោករដ្ឋមន្រ្តីបានចុះហត្ថលេខាលើឯកសារនេះកាលពីថ្ងៃសុក្រ ។ ទណ្ឌិតទាំង ៧៦ នាក់នឹងត្រូវដោះលែង ប៉ុន្តែអ្នកទាំងអស់នោះ នឹងត្រូវបំពាក់ដោយខ្សែដៃត្រួតពិនិត្យអេឡិចត្រូនិច នៅការិយាល័យស៊ើបអង្កេត ក្នុងខេត្តរបស់ពួកគេមុនពេលត្រូវ បានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕
ប្រែសម្រួលៈ ណៃ តុលា

To Top