ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប បន្តដាក់ទណ្ឌកម្មរុស្ស៊ី ជុំវិញសកម្មភាពនៅអ៊ុយក្រែន

បរទេស៖ សហភាពអឺរ៉ុប បានបន្តធ្វើការដាក់ទណ្ឌកម្មនានារយៈពេល ៦ខែបន្ថែមទៀត ផ្តោតគោលដៅលើប្រទេសរុស្ស៊ី ជុំវិញសកម្មភាពបង្កអស្ថិរភាពរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហភាពអឺរ៉ុបបានប្រកាសថា ទណ្ឌកម្មទាំងនោះ ផ្តោតគោលដៅលើវិស័យហិរញ្ញវត្ថុ ថាមពល និងយោធារបស់ប្រទេសរុស្ស៊ី ដោយនិយាយថា ពួកវារារាំងធនាគារនិងក្រុមហ៊ុនរុស្ស៊ីនានា មិនឲ្យចូលក្នុងទីផ្សារសហភាពអឺរ៉ុប និងហាមឃាត់មិនឲ្យនាំចូលនិងនាំចេញផលិតផល ដែលប្រើប្រាស់ដោយស៊ីវិលនិងយោធា។

ផ្ទាំងពាណិជ្ជកម្ម

សេចក្តីថ្លែងការណ៍ដដែលនោះ បាននិយាយដូច្នេះថា “ទណ្ឌកម្មបន្តរារាំងបន្ថែមទៀត មិនឲ្យរុស្ស៊ីចូលទៅទទួលបាន នូវបច្ចេកវិទ្យារសើបនានា ដែលអាចនឹងត្រូវគេយកទៅ ប្រើប្រាស់ក្នុងវិស័យថាមពលរុស្ស៊ី ជាឧទាហរណ៍ ដូចជាក្នុងផលិតកម្មប្រេង និងការរុករកជាដើម” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top