ព័ត៌មានអន្តរជាតិ

ការិយាល័យសិទ្ធិមនុស្ស​ យូអិន អំពាវនាវឲ្យថៃ ធ្វើវិសោធនកម្មច្បាប់ ប្រមាថស្តេច

បរទេស​ ៖ ការិយាល័យសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ នៅថ្ងៃសុក្រនេះ បានអំពាវនាវឲ្យប្រទេសថៃ ធ្វើវិសោធនកម្មច្បាប់ ប្រមាថព្រះមហាក្សត្រ ដែលខ្លួននិយាយថា ត្រូវបានគេប្រើប្រាស់ប្រឆំាង សកម្មជនតិចបំផុត៣៥នាក់ ដែលម្នាក់ក្នុងចំណោមនោះ មានអាយុត្រឹមតែ១៦ឆ្នាំ នៅក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ។

ការិយាល័យសិទ្ធិមនុស្សនោះ បាននិយាយថា ប្រទេសថៃ គួរតែឈប់ប្រើប្រាស់ច្បាប់ ដែលហាមឃាត់មិន ឲ្យប្រមាថរាជានិយម និងការចោទប្រកាន់ឧក្រិដ្ឋកម្មធ្ងន់ធ្ងរផ្សេងទៀត លើក្រុមអ្នកតវ៉ា ដោយលើកឡើងថា ការធ្វើសកម្មភាពបែបនេះ ឲ្យក្លាយជាបទឧក្រិដ្ឋនោះ គឺបំពានដល់សេរីភាពបញ្ចេញមតិ ។

តាមសេចក្តីរាយការណ៍ មន្ត្រីនាំពាក្យឲ្យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់ថា បទចោទប្រកាន់នានា ក៏ត្រូវបានគេចោទលើក្រុមអ្នកតវ៉ានានា ពីបទញុះញង់និងបទល្មើសឧក្រិដ្ឋកម្ម តាមបណ្ដាញកុំព្យូទ័រ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top