អង់ការ៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅរាត្រីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាល របស់ប្រទេសតួកគី បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា យ៉ាងហោចណាស់ អ្នកជំងឺចំនួន០៩នាក់បាត់បង់ជីវិតកាលពីថ្ងៃសៅរ៍ ក្រោយពីមានករណីផ្ទុះម៉ាស៊ីនអុកស៊ីសែន ដែលបង្កជាអគ្គីភ័យកើត នៅក្នុងមន្ទីរពេទ្យឯកជនមួយ នៅខេត្ត Gaziantep ភាគអាគ្នេយ៏នៃប្រទេសតួកគី ។
អភិបាលខេត្ត Gaziantep បានលើកឡើងថា នៅក្នុងសេចក្តីប្រកាសមួយថា ០៨នាក់ក្នុងចំណោមអ្នកជំងឺ១៩នាក់ នៅអង្គភាពថែទាំជំងឺ ដែលជាមន្ទីរពេទ្យឯកជនមួយឈ្មោះថា Sani Konukoglu Hospital បានស្លាប់ និង១១នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងទៀត ។ អគ្គីភ័យមិនបង្កឲ្យមានរបួសនៅក្នុងហេតុការណ៍នេះនោះទេ ។
អគ្គីភ័យមួយបានកើតឡើងនៅអង្គភាពថែទាំ ជំងឺកូវីដ១៩ កាលពីព្រឹកថ្ងៃសៅរ៍ ដោយសារតែកម្រិតនៃការចែកចាយអុកស៊ីសែនមាន លំហូខ្ពស់ពេក ហើយប្រព័ន្ធអុកស៊ីសែនបានរងផលប៉ះពាល់ ។ នេះបើតាមការបញ្ជាក់ នៅក្នុងសេចក្តីប្រកាសដោយមន្ទីរពេទ្យ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា