បរទេស៖ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន គ្រោងធ្វើការបង្ហាញជាសាធារណៈ នូវក្រុមការងារផ្នែកអាកាសធាតុនិងថាមពល របស់លោក នៅថ្ងៃសៅរ៍នេះ ហើយនេះជាក្រុមបង្កើតប្រវត្តិសាស្ត្រមួយ ដែលនឹងទទួលបន្ទុក កិច្ចការអភិវឌ្ឍគោលនយោបាយស្តីពីអាកាសធាតុ និងពង្រឹងកិច្ចការពារប្រឆាំងការបំពុលបរិស្ថាន។
តាមសេចក្តីរាយការណ៍ ក្រុមការងារផ្នែកអាកាសធាតុនោះ នឹងត្រូវណែនាំបង្ហាញជាផ្លូវការ នៅក្នុងរដ្ឋ Delaware នាថ្ងៃសៅរ៍នេះ នៅក្នុងអំឡុងពិធីសន្និសីទកាសែតមួយ ជាពិធីដែលលោក បៃដិន ត្រូវបានគេរំពឹងថា នឹងបង្ហាញនូវសេចក្តីលម្អិតបន្ថែមទៀត ស្តីពីផែនការអាកាសធាតុរបស់លោក។
គួរបញ្ជាក់ថា លោក ចូ បៃដិន ដែលជាធ្លាប់ ជាអនុប្រធានាធិបតី របស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានតែងតាំងភ្នាក់ងាររដ្ឋបាលទីភ្នាក់ងារ ការពាបរិស្ថានអាមេរិករបស់លោក អូបាម៉ា ឲ្យដឹកនាំមុខតំណែងបង្កើតថ្មី ក្នុងនាមជាទីប្រឹក្សាអាកាសធាតុជាតិ ដែលទទួលបន្ទុកអនុវត្តរបៀបវារៈក្នុងប្រទេសរបស់លោក បៃដិន៕ប្រែសម្រួល៖ប៉ាង កុង