ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីគុយបា ត្រៀមខ្លួនរួច ជាស្រេចដើម្បីពិភាក្សា ជាមួយនឹងលោក Biden

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថា ប្រធានាធិបតីគុយបាលោក Miguel DiazCanel បានធ្វើការបញ្ជាក់ពីជំហត្រៀមខ្លួនរួចជាស្រេច ក្នុងការជួបពិភាក្សាជាមួយនឹងលោកប្រធានាធិបតីអាមេរិកអាណត្តិថ្មីលោក Joe Biden ទៅលើគ្រប់ប្រធានបទទាំងអស់។

នៅក្នុងសន្ទរកថាមួយដែលត្រូវបានធ្វើ នៅក្នុងកិច្ចប្រជុំសភាលោក Diaz-Canel បាននិយាយថា៖ពួកយើងមានបំណង ក្នុងការពិភាក្សាទៅលើបញ្ហាជាច្រើនរួមគ្នា ព្រមទាំងអ្វីដែលយើងមិនចង់ចរចានិងអ្វី ដែលយើងនឹងមិនផ្តល់ឱ្យនោះគឺបដិវត្តសង្គម និយមនិងអធិបតេយ្យភាព របស់យើងតែម្តង។

រំលឹកដែរថាកាលពីខែតុលាកន្លងទៅលោក Biden ធ្លាប់បាននិយាយថាអាមេរិកទាមទារឲ្យគុយបាក្នុងការរៀបចំគោលនយោបាយថ្មីមួយ ហើយលោកបន្តថាលោកនឹងអាចពិនិត្យមើល លទ្ធភាពក្នុងការលប់ចោល នូវការរឹតបន្តឹងនានាចំពោះគុយបាពីសំណាក់ លោកប្រធានាធិបតី
បច្ចុប្បន្នលោក Donald Trump ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

To Top