ព័ត៌មានអន្តរជាតិ

អ៊ីតាលី ប្រកាសបិទប្រទេស ពីកម្មវិធីបុណ្យគ្រិស្តម៉ាក

បរទេស៖ទូរទស្សន៍BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថាប្រទេសអ៊ីតាលី បានប្រកាសចេញបញ្ជាជាផ្លូវការហើយក្នុងការបិទប្រទេសជាពិសេស ឱកាសបុណ្យគ្រិស្តម៉ាកដែលខ្លួនជឿជាក់ថា នឹងមានចំនួនការជួបជុំគ្នា ច្រើនពេកនិងដើម្បី អាចទប់ស្កាត់ការរីករាលដាល នៃកូវីដ១៩សាជាថ្មី។

សេចក្តីប្រកាសដែលត្រូវធ្វើឡើងដោយភ្នាក់ងារ សេវាកម្មសុខភិបាលនិងកិច្ចការងារ បន្ទាន់បានបញ្ជាក់ថាប្រទេសនឹងត្រូវដាក់ឲ្យ ស្ថិតនៅក្រោមកម្រិតសញ្ញាក្រហមព្រម ទាំងការរឹតត្បិតជាពិសេសទៅ លើពិធីបុណ្យនានា។

ភោជនីយដ្ឋានហាងដែលមិនចាំបាច់ព្រមទាំង បារទាំងឡាយត្រូវតែបិទហើយលើកលែង តែការធ្វើដំណើរទៅធ្វើការងារ ប៉ុណ្ណោះត្រូវបានអនុញ្ញាតិ។

លើសពីនោះផងដែរការធ្វើដំណើរ ទៅសួរសុខទុក្ខ នៅតាមគ្រួសារនានា ត្រូវបានកំណត់ចំនួនឲ្យបានច្បាស់លាស់ផងដែរ។លោកនាយករដ្ឋមន្ត្រី អ៊ីតាលី Giuseppe Conte បានហៅការសម្រេចចិត្តនេះ គឺជាការសម្រេចចិត្ត ដ៏លំបាកបំផុត៕

ប្រែសម្រួល៖ស៊ុនលី

To Top