ព័ត៌មានអន្តរជាតិ

ចិនជំរុញអាមេរិក ឲ្យឈប់ ដាក់ទណ្ឌកម្មក្រុមហ៊ុន ចិន

បរទេស៖រដ្ឋមន្ត្រីការបរទេសចិន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការថ្កោលទោសចំពោះការសម្រេចចិត្តអាមេរិក ចុះបញ្ជីខ្មៅអង្គភាពនិងមន្ត្រីចិន ដោយពិពណ៌នាទង្វើនោះថា គឺជាការវាយប្រហារផ្លូវអារម្មណ៍ ចំពោះគោលនយោបាយចិនក្នុងទឹកដីរបស់ខ្លួន។

លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានមានប្រសាសន៍នៅក្នុងអំឡុងពិធីមួយរៀបចំឡើងដោយសមាគមអាស៊ីថា មន្រ្តីជាន់ខ្ពស់អាមេរិកនានា កំពុងតែចូលរួមក្នុងទម្រង់នៃការចោទប្រកាន់ដោយគ្មានភស្តុតាង ទន្ទឹមនឹងការចង្អុលមកលើប្រទេសចិន និងមេដឹកនាំ គឺលោក ស៊ី ជីនពីង។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍នេះ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បាននិយាយប្រាប់កាសែត Fox Business ថា រដ្ឋាភិបាលអាមេរិកនឹងចុះបញ្ជីខ្មៅក្រុមហ៊ុនចិនចំនួនប្រហែល៨០ក្រុមហ៊ុន ដែលរួមបញ្ចូលទាំងក្រុមហ៊ុន Semiconductor Manufacturing International Corp ហើយការធ្វើដូច្នេះ គឺដើម្បីការពារសន្តិសុខជាតិសហរដ្ឋអាមេរិក៕ប្រែសម្រួល៖ប៉ាង កុង

To Top