ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសទទួលស្គាល់ វ៉ាក់សាំងទី២ហើយ

បរទេស៖ Moderna នៅថ្ងៃសៅរ៍នេះ ត្រូវបានអាមេរិកប្រកាសទទួលស្គាល់ ជាផ្លូវការសម្រាប់ប្រើប្រាស់នៅក្នុងប្រទេស របស់ខ្លួន បន្ទាប់ពីវ៉ាក់សាំង របស់ Pfizer។

ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសោរ៍នេះ បានឲ្យដឹងទៀតដែរថារដ្ឋបាលទទួលបន្ទុកកិច្ចការងារចំណីអាហារនិងឧិសថឬ FDA ទើប តែបានប្រកាសទទួលស្គាល់វ៉ាក់សាំងដំបូងបង្អស់ របស់ Pfizer មួយសប្តាហ៍កន្លងទៅនេះប៉ុណ្ណោះហើយពេលនេះ វាក៏ត្រូវបានគេដឹងដែរថា
កំពុងត្រូវបានចែកចាយយ៉ាងប្រញ៉ាប់ប្រញ៉ាល់ បំផុត។

គួរឲ្យដឹងដែរថាក្រោយការប្រកាស ទទួលស្គាល់នេះហើយអាមេរិក ក៏បានធ្វើការបញ្ជាទិញវ៉ាក់សាំងនេះចំនួន២០០លានដូសផងដែរ ដោយក្នុងនោះ Moderna បានត្រៀមរៀបចំវ៉ាក់សាំង ប្រមាណជា៦លានដូសហើយដើម្បី អាចធ្វើការចែកចាយជា បន្ទាន់បានភ្លាម៕

ប្រែសម្រួល៖ស៊ុនលី

To Top