ព័ត៌មានអន្តរជាតិ

អាមេរិក នឹងផ្អាកការងារ នៅកុងស៊ុលពីរកន្លែង ក្នុងប្រទេសរុស្ស៊ី ក្រោយរឹងបន្តឹងលើបញ្ហាកូវីដ១៩

បរទេស៖ក្រសួងកាបរទេសអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក នឹងផ្អាកការងារនៅស្ថានកុងស៊ុលពីរកន្លែងក្នុងប្រទេសរុស្ស៊ី ដោយលើកឡើងពីបញ្ហាសុវត្ថិភាពនិងសន្តិសុខ នៅតាមស្ថានកុងស៊ុល ជាទីដែលប្រតិបត្តិការត្រូវបានកាត់បន្ថយ ដោយសារតែបញ្ហាជម្ងឺកូវីដ១៩។

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ដែលពិភាក្សាគ្នាជាមួយលោកឯកអគ្គរដ្ឋទូត John Sullivan បានសម្រេចចិត្តបិទស្ថានកុងស៊ុលនៅក្នុងទីក្រុង Vladivostok នៅតំបន់ភាគខាងកើត និងផ្អាកប្រតិបត្តិការនានា នៅស្ថានកុងស៊ុល នៅក្នុងទីក្រុង Yekaterinburg។

ការសម្រេចិត្ត ដែលជាផ្នែកនៃកិច្ចប្រឹងប្រែង កំពុងតែប្រព្រឹត្តទៅ ដើម្បីធានាសុវត្ថិភាពនិងសន្តិសុខ ដល់ប្រតិបត្តិការរបស់បេសកកម្មការទូតអាមរិក នៅសហព័ន្ធរុស្ស៊ីនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ស្ថានកុងស៊ុលរុស្ស៊ី នៅសហរដ្ឋអាមេរិកនោះទេ នេះបើតាមសេចក្តីថ្លែងការណ៍មួយ ពីតំណាងក្រសួងការបរទេសអាមេរិក៕ប្រែសម្រួល៖ប៉ាង កុង

To Top