បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាធនាគារន ប្រទេសជប៉ុន បានប្រកាសកាលពី ថ្ងៃសុក្រម្សិលមិញហើយថា
នឹងបន្តកម្មវិធីកញ្ចប់ជំនួយសម្រាប់កិច្ចការងារ សហប្រតិបត្តិការណ៍ក្នុងរយៈពេលយ៉ាងហោចណាស់៦ខែទៀតពោល គឺរហូតដល់ខែកញ្ញាឆ្នាំក្រោយ។
ប្រភពដដែលបានសរសេរទៀតថា ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្រោយកិច្ចប្រជុំរយៈពេល២ថ្ងៃដោយធនាគារកណ្តាល ជប៉ុនកាលពីថ្ងៃសុក្រម្សិលមិញ
ក្នុងគោលបំណងដើម្បីឲ្យធនាគារក្នុងការជ្រើសយកវិធីដើម្បី បន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។
ធនាគារកណ្តាលជប៉ុនឬ BOJ ក៏បានប្រកាស ជ្រើសយកជម្រើសក្នុងការបន្តអត្រាការប្រាក់ប្រមាណជា០,១ភាគរយដដែលសម្រាប់កំចី រយៈពេលខ្លីនិងអត្រាការ
ប្រាក់សូន្យភាគរយសម្រាប់ កំចីរយៈពេលវែង៕
ប្រែសម្រួល៖ស៊ុនលី