ព័ត៌មានអន្តរជាតិ

ដែនកោះ Fiji រងគ្រោះដោយព្យុះស៊ីក្លូន Yasa បណ្តាលឲ្យស្លាប់៤នាក់

ស៊ូវ៉ា៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ថា ដែនកោះ Fiji ត្រូវបានគេរាយការណ៍មកថា មានអ្នកស្លាប់ចំនួន០៤នាក់ ដែលជាលទ្ធផលសរុបនៅថ្ងៃសៅរ៍នេះ ដោយសាររងគ្រោះដោយព្យុះស៊ីក្លូន Yasa ដែលបានបោកបក់មកលើ់់ដែនកោះ ក្នុងរយៈពេល០២ថ្ងៃមកនេះ ។

ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសដែនកោះ Fiji បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា អ្នកស្លាប់ចុងក្រោយមានអាយុ៥០ឆ្នាំ រស់នៅភាគខាងលិចនៃដែនកោះនេះ នៅក្រុង Viti Levu និងបុរសម្នាក់ទៀតរស់នៅខេត្ត Ba ដែលជាខេត្តដ៏សំខាន់មួយនៃប្រទេសដែនកោះមួយនេះ ។

ការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយជាតិបានឲ្យដឹងកាលពីថ្ងៃសុក្រថា នេះជាករណីស្លាប់មនុស្ស០២នាក់បន្ថែមទៀត ដែលត្រូវបានបញ្ជាក់ឲ្យដឹង ៕

To Top