ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ព្រមាននៃការដួលរលំ របស់រដ្ឋប្រសិន បើមិនមានកំណែ ទំរង់ហិរញ្ញវត្ថុ

បរទេស៖នាយករដ្ឋមន្ត្រីនៃប្រទេស អ៊ីរ៉ាក់លោក Mustafa al Kadhimi កាលពីថ្ងៃសៅរ៍ម្សិលមិញនេះបាន ប្រកាសនិងព្រមាន អំពីការដួលរលំនៃប្រព័ន្ធសង្គមនិងនយោបាយ ព្រមទាំងភាពវឹកវរដ៏អាក្រក់ប្រសិននឹងមិន ជ្រើសយកវិធីធ្វើកំណែទំរង់ ហិរញ្ញវត្ថុទេនោះ។

លោក Al-Kadhimi បានធ្វើការថ្លែងបែបនេះនៅក្នុងអំឡុងពេល នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈរដ្ឋមន្រ្តីអ៊ីរ៉ាក់ ដើម្បីពិភាក្សាអំពីកញ្ចប់ថវិកា សហព័ន្ធសម្រាប់ឆ្នាំសារពើពន្ធ ២០២១ ដែលបានកើតឡើងបន្ទាប់ពីធនាគារកណ្តាលអ៊ីរ៉ាក់ឬCBI បានសម្រេចចិត្តវាយតម្លៃរូបិយប័ណ្ណជាតិ ដោយសារតែវិបត្តិសេដ្ឋកិច្ចដែលបណ្តាល មកពី ការធ្លាក់ចុះនៃតម្លៃប្រេងនិងការឆ្លងរាលដាល នៃវិរុសកូវីដ១៩ផងនោះ។

លោក Al-Kadhimi បានរៀបរាប់ទៀតថា បញ្ហានយោបាយដ៏រាំរ៉ៃ នៅក្នុងប្រទេសអ៊ីរ៉ាក់គឺមានការជាប់ពាក់ព័ន្ធទៅនឹងបញ្ហាសំខាន់ ៣នៅពេលបច្ចុប្បន្នគឺអំណាចលុយនិងពុករលួយ ប៉ុន្តែពួកយើងនឹងបន្តធ្វើការដោះស្រាយនូវបញ្ហាទាំងនោះដើម្បីឲ្យសេដ្ឋកិច្ច អាចដំណើរ
ការឡើងវិញ ល្អប្រសើរតាមរយៈ ការឆ្លងកាត់ឧបសគ្គធំទាំង អំពើពុករលួយនិងបញ្ហាថវិកា៕

ប្រែសម្រួល៖ស៊ុនលី

To Top