បរទេស៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador នៅពេលថ្មីៗនេះ បានប្តេជ្ញាធ្វើការងាររួមគ្នា លើយុទ្ធសាស្ត្រជួយសង្គ្រោះ ចំពោះអន្តោប្រវេសន៍ក្នុងតំបន់ ដោយធ្វើការដោះស្រាយ បុព្វហេតុចម្បងរបស់វា នៅអាមេរិកកណ្ដាល និងប្រទេសម៉ិកស៊ិកភាគខាងត្បូង។
នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទ មេដឹកនាំទាំងពីរ បានពិភាក្សាធ្វើការងាររួមគ្នា លើវិធីសាស្ត្រថ្មីចំពោះ អន្តោប្រវេសន៍ក្នុងតំបន់ ដែលផ្តល់ឲ្យផ្លូវផ្សេងមួយទៀត ចំពោះការធ្វើដំណើរដ៏គ្រោះថ្នាក់ ទៅកាន់សហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តី សង្ខេបនៃការពិភាក្សគ្នា ដែលក្រុមការងាររបស់លោក បៃដិន បានបញ្ជាក់ប្រាប់។
តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា មេដឹកនាំទាំងពីរ បានមានប្រសាសន៍ថា ពួកលោកមានបំណងប្រាថ្នាដូចគ្នា ក្នុងការលើកឡើងពីមូលហេតុ សម្រាប់អន្តោប្រវេសន៍ នៅក្នុងប្រទេសអេក្វាឌ័រ ហ្គាតេម៉ាឡា ហុងឌូរ៉ាស និងម៉ិកស៊ិកភាគខាងត្បូង៕
ប្រែសម្រួល៖ ប៉ាង កុង