ព័ត៌មានអន្តរជាតិ

អគ្គលេខាធិការ អ.ស.ប ថ្កោលទោសយ៉ាងខ្លាំង ទៅលើអំពើវាយប្រហារមួយ នៅសូម៉ាលី

អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ថា លោក Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (អ.ស.ប) បានថ្កោលទោសយ៉ាងខ្លាំងកាលពីថ្ងៃសៅរ៍ ទៅលើអំពើវាយប្រហារមួយ ដែលបានកើតឡើងនៅក្រុង Galkayo កាលពីថ្ងៃសុក្រ ជាលទ្ធផលបណ្តាលឲ្យមាន អ្នកស្លាប់យ៉ាងច្រើន ។

តាមរាយសេចក្តីថ្លែងការណ៍មួយ ដែលបានចែកចាយទៅកាន់ អ្នកនាំពាក្យរបស់គាត់ គឺលោក Stephane Dujarric បានថ្លែងថា ប្រមុខអង្គការសហប្រជាជាតិ បានសម្តែងក្តីសោកស្តាយជាពន់ពេក និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់ក្រុមគ្រួសារជនរងគ្រោះទាំងឡាយ និងសូមឲ្យអ្នករងរបួសទាំងអស់ ឆាប់ជាសះស្បើយពីមុខរបួស ។

នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា គាត់សង្ឃឹមថា ក្រុមជនល្មើសនៃអំពើវាយប្រហារនេះ នឹងទទួលទោសចំពោះមុខច្បាប់ ។

យ៉ាងហោចណាស់មនុស្សចំនួន ១០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ កាលពីថ្ងៃសុក្រ និងលើសពី ១០នាក់បានរងរបួស នៅគ្រាដែលមានការបំផ្ទុះគ្រាប់អត្តឃាតមួយ ដែលបានបំផ្ទុះស្លាប់ខ្លួនឯង នៅជិតពហុកីឡដ្ឋានមួយ នៅក្រុង Galkayo ក្នុងតំបន់ Mudug ស្ថិតនៅភាគកណ្តាលនៃប្រទេសសូម៉ាលី ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top