បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា កោះតៃវ៉ាន់គឺត្រូវបានគេដឹងថា បានចាប់ផ្តើមធ្វើការផលិត នាវាចម្បាំងក្នុងស្រុករបស់ខ្លួន ហើយដើម្បីអាចធ្វើឲ្យកាន់តែប្រសើរ នូវវិស័យការពារជាតិដែល អ្នកវិភាគនយោបាយជាច្រើន បាននិយាយថាវានឹងអាចទប់ស្កាត់ ទៅដល់ផែនការឈ្លានពានដោយ ចិនតាមបែបកម្លាំងទ័ពជាមិនខាន។
គួរឲ្យដឹងដែរថា ការដ្ឋានផលិតនាវាចម្បាំងទី១ ក្នុងចំណោម ៨គ្រឿង ដែលស្ថិតនៅក្នុងផែនការរបស់តៃវ៉ាន់ គឺបានចាប់ផ្តើមឡើងរួច ទៅហើយកាលពីខែមុននៅភាគខាងត្បូង នៃទីក្រុងផែសមុទ្រ Kaohsiung ហើយជឿជាក់ថា នាវាដំបូងនឹងអាចធ្វើប្រតិបត្តិការ បាននៅក្នុងឆ្នាំ២០២៥ ជាមិនខាន ។
ទោះបីជាយ៉ាងណាក្តីប្រទេសចិន កន្លងមកមិនដែលបានបង្ហាញបំណងថា នឹងអនុញ្ញាតិឲ្យតៃវ៉ាន់ធ្វើសកម្មភាពណា ដែលអាចឲ្យខ្លួនក្លាយជា រដ្ឋឯករាជ្យនោះទេប៉ុន្តែ មេដឹកនាំរបស់តៃវ៉ាន់លោកស្រី Tsai Ing Wen ក៏ធ្លាប់បាននិយាយដែរថា រដ្ឋាភិបាលរបស់លោកស្រីកំពុងស្ថិតនៅ ក្នុងទីតាំងមួយដែលត្រូវចាំបាច់ ការពារប្រជាធិបតេយ្យ ពីការឈ្លានពានផ្តាច់ការ ៕
ប្រែសម្រួល៖ ស៊ុន លី