ញូវដេលី៖ ប្រទេសឥណ្ឌា បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ របស់ខ្លួនបានកើនឡើងលើសពី ១០ លាននាក់ ដែលបានក្លាយជាប្រទេសទី២ ដែលឃើញករណីរបស់ខ្លួន ឈានដល់ចំនួននេះ បន្ទាប់ពីសហរដ្ឋអាមេរិក។
គម្លាតរវាងប្រទេសទាំងពីរ បាននិងកំពុងរីករាលដាលយ៉ាងខ្លាំង ទោះបីជាយ៉ាងណាក៏ដោយប្រទេសឥណ្ឌា ឃើញមានចន្លោះពី ២០,០០០ ទៅ ៤០,០០០ ករណីជារៀងរាល់ថ្ងៃ ក្នុងខែនេះដែលជាកំណើនមួយទាបជាង បន្ទាប់ពីការកើនឡើងដល់ពាក់កណ្តាលខែកញ្ញា ពី ៩០,០០០ ទៅ ១០០,០០០ ករណីក្នុងមួយថ្ងៃ។
យោងតាមក្រសួងសុខាភិបាល និងសុខុមាលភាពគ្រួសារបានឲ្យដឹងថា ប្រទេសឥណ្ឌាឥឡូវនេះមានករណីចំនួន ១០,០០៤,៥៩៩ ករណីបន្ទាប់ពីបានកត់ត្រាចំនួន ២៥,១៥២ករណីបន្ថែម ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
ផ្ទុយទៅវិញសហរដ្ឋអាមេរិក មានករណីជាង ១៦,៤ លានករណី ដែលមានករណីប្រចាំថ្ងៃចំនួន ២០១,៤៦៨ ករណី ត្រូវបានរាយការណ៍កាលពី ថ្ងៃព្រហស្បតិ៍តែមួយថ្ងៃគត់ នេះបើយោងតាមអង្គការ សុខភាពពិភពលោក ៕
ដោយ ឈូក បូរ៉ា