Covid-19

អាហ្វ្រិក មានជម្ងឺកូវីដ១៩ ជាងពីរលានករណី

បរទេស៖ ចំនួនការឆ្លងជម្ងឺកូវីដ១៩ នៅតំបន់ទ្វីបអាហ្វ្រិកសរុប មាន២,៥លានករណី គិតត្រឹមថ្ងៃសៅរ៍សប្ដាហ៍នេះ ស្របពេលដែលរលករាតត្បាតឆ្លងទីពីរ កំពុងតែវាយប្រហារទ្វីបអាហ្រ្វិក នេះបើយោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News។

នៅក្នុងប្រទេសនានា មានសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ នីហ្សេរីយ៉ា ម៉ូរីតា ហ្គាណា និងកូតឌីវ័រហិតាជាដើម គេឃើញមានាករណីឆ្លងកើនឡើងខ្លាំង និងកំពុងតែជិតឈានដល់ការ ធ្វើរបាយការណ៍ពីកម្រិតការឆ្លងជម្ងឺ ជាកំណត់ត្រាដ៏ខ្ពស់ក្នុងតំបន់។

គួរបញ្ជាក់ថា ស្របពេលដែលមនុស្ស បន្ធូរបន្ថយកិច្ចការពារខ្លួន និងបោះបង់វិធានការគម្លាត់ទំនាក់ទំនងសង្គមនោះ ការឆ្លងបានស្ទុះកើនឡើង ហើយយោងតាមការវិភាគ អាហ្វ្រិកបានរាយការណ៍ពីការឆ្លងថ្មីប្រហែល ៤៥៤.០០០ករណី ក្នុងរយៈពេល៣០ថ្ងៃកន្លងទៅ គឺជិតស្នើ១៨ភាគរយ នៃករណីឆ្លងសរុប ២,៥ដែលគេបានរាយការណ៍ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top