តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ថា ទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)ថាគ្រោះរញ្ជួយដីកម្រិត ៦,៣រ៉ិចទ័រ អង្រួននៅខេត្ត Aomori នៅភាគឦសានប្រទេសជប៉ុន នៅថ្ងៃចន្ទនេះ។
គ្រោះរញ្ជួយដីបានកើតឡើង នៅម៉ោងប្រមាណ២.២៣ព្រឹកម៉ោងក្នុងស្រុក ជាមួយគ្នានេះដែរ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ មានរង្វាស់៤០.៧ដឺក្រេ នៃរយៈទទឹងប៉ែកខាងជើង និងរង្វាស់១៤២.៧ដឺក្រេ នៃរយៈបណ្តោយប៉ែកខាងកើត និងមានជម្រៅ១០គីឡូម៉ែត្រ ។
គ្រោះរញ្ជួយដីខ្សោយ គឺកម្រិតក្រោម៥រ៉ិចទ័រ បានកើតឡើងនៅតំបន់មួយចំនួ នៃខេត្ត Iwate និងកម្រិត៤នៅខេត្ត Aomori ហើយកម្រិតរញ្ជួយដីខ្ពស់បំផុត នៅជប៉ុ គឺកម្រិត៧រ៉ិចទ័រ ។
មិនទាន់មានសញ្ញាណាមួយ បញ្ជាក់អំពីរលកយក្សស៊ូណាមិ នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា