ព័ត៌មានអន្តរជាតិ

ក្រុមយុទ្ធនាការ របស់លោក ត្រាំ ថា នឹងស្នើដល់តុលាការកំពូលអាមេរិក ឲ្យលុបចោលលទ្ធផលនៃការបោះឆ្នោត

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ថា យុទ្ធនាការរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃអាទិត្យ (២០ ធ្នូ) ជាថ្មីម្តងទៀតថា ខ្លួននឹងស្នើសុំឱ្យតុលាការកំពូលអាមេរិក ដើម្បីលុបចោលលទ្ធផល ពីការបោះឆ្នោត នៅថ្ងៃទី០៣ ខែវិច្ឆិកា ដែលជាកិច្ចប្រឹងប្រែង ដ៏យូរអង្វែងចុងក្រោយរបស់ខ្លួន ដើម្បីបង្វែរដំណើរការ នៃការបោះឆ្នោត និងដាក់ការសង្ស័យទៅលើភាពស្របច្បាប់ របស់ប្រធានាធិបតីជាប់ឆ្នោត លោក ចូ បៃដិន (Joe Biden) ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយយុទ្ធនាការនេះ មេធាវីរបស់លោក ត្រាំ គឺលោកស្រី Rudy Giuliani បានថ្លែងថា យុទ្ធនាការនេះបានដាក់ញត្តិ​ ស្នើសុំឱ្យតុលាការជាន់ខ្ពស់ បញ្ច្រាសសេចក្តីសម្រេចចំនួន៣ ដោយឲ្យតុលាការរដ្ឋ Pennsylvania បកស្រាយច្បាប់របស់រដ្ឋ សម្រាប់សន្លឹកឆ្នោតផ្ញើតាមសំបុត្រ ។

លោកស្រី Julia Giuliani បានលើកឡើង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ញត្តិរបស់យុទ្ធនាការ ស្វែងរកការសម្រេចចិត្តចំនួន៣ ដែលបានការពារនីតិប្បញ្ញត្តិរបស់រដ្ឋ Pennsylvania ប្រឆាំងនឹងការលួចបន្លំសន្លឹកឆ្នោត ។

លោកស្រី Giuliani បានថ្លែងថា​ ការដាក់ឯកសារបានស្វែងរក “ដំណោះស្រាយសមស្រប” រួមទាំងបទបញ្ជា ដែលអនុញ្ញាតឱ្យនីតិប្បញ្ញត្តិគ្រប់គ្រង ដោយគណបក្សសាធារណរដ្ឋនៃរដ្ឋ Pennsylvania ដើម្បីផ្តល់សំឡេងឆ្នោតចំនួន២០ រដ្ឋដល់លោក ត្រាំ ។

លោក បៃដិន បានឈ្នះឆ្នោត ដោយរដ្ឋជាង៨ម៉ឺនសំឡេង។ លោក Joshua Douglas សាស្រ្តាចារ្យច្បាប់បោះឆ្នោត នៃសាកលវិទ្យាល័យ Kentucky មានប្រសាសន៍ថា“ ការដាក់ញត្តិនេះគឺ“ មិនសមហេតុផល” ហើយនឹងមិនបញ្ឈប់លោក បៃដិន ពីការក្លាយជាប្រធានាធិបតីនៅថ្ងៃទី ២០ ខែមករា នោះឡើយ។

លោក Douglas បានមានថ្លែងថា “ តុលាការនឹងបិទបញ្ចប់រឿងនេះ ឱ្យបានឆាប់រហ៍ស” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top