ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះចិន កំពុងធ្វើដំណើរទៅសមុទ្រចិនខាងត្បូង ដើម្បីធ្វើសមយុទ្ធ

បរទេស៖កងទ័ពជើងទឹកចិននិយាយនៅថ្ងៃចន្ទនេះថា ក្រុមនាវាផ្ទុកយន្តហោះមួយក្រុម ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះថ្មីបំផុតរបស់ប្រទេសចិន ឈ្មោះ Shandong បានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ដើម្បីទៅធ្វើសមយុទ្ធយោធាតាមប្រក្រតី នៅដែនសមុទ្រចិនខាងត្បូង។

ក្រសួងការពារជាតិរបស់តៃវ៉ាន់ បាននិយាយប្រាប់ថា នាវាផ្ទុកយន្តហោះចិន Shandong នោះ អមដំណើរដោយនាវាចម្បាំង៤គ្រឿង និងបានធ្វើដំណើរចាកចេញពីកំពង់ផែ Dalian ស្ថិតនៅប្រទេសចិនភាគខាងជើង កាលពីថ្ងៃព្រហស្បតិ៍ ហើយតៃវ៉ាន់បានបញ្ជូននាវាចម្បាំង៦គ្រឿង និងយន្តហោះកងទ័ពអាកាស៨គ្រឿង ប្រចាំការការពារនិងឃ្លាំមើលការធ្វើដំណើរនោះ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា សមយុទ្ធរបស់ចិននោះ គឺជាផ្នែកនៃការរៀបចំធម្មតា ដែលធ្វើឡើងដោយអនុលោមទៅតាមផែនការប្រចាំឆ្នាំ ហើយកងទ័ពជើងទឹកចិននិយាយថា “នៅពេលអនាគត យើងនឹងបន្តរៀបចំបង្កើតប្រតិបត្តិការស្រដៀងគ្នានេះដែរ ដោយផ្អែកលើតម្រូវការនៃការហាត់សម”៕

ប្រែសម្រួល៖ប៉ាង កុង

To Top