ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់៖ ការឆ្លើយតបរួមគ្នារបស់អឺរ៉ុប ចំពោះសម្ពាធមេរោគកូរ៉ូណា ថ្មីគឺជារឿងចាំបាច់

បរទេស៖រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអាល្លឺម៉ង់ បាននិយាយនៅថ្ងៃចន្ទនេះថា សហភាពអឺរ៉ុបចាំបាច់ត្រូវតែធ្វើការឆ្លើយតបរួមគ្នា និងក្នុងទម្រង់សហការគ្នា ចំពោះសម្ពាធមេរោគកូរ៉ូណាថ្មី ដែលត្រូវបានគេរាយការណ៍ជាលើកដំបូងនៅក្នុងប្រទេសអង់គ្លេស ដើម្បីទប់ស្កាត់មិនឲ្យរីករាលដាល ទៅកាន់ប្រទេសផ្សេងទៀត។

នៅក្នុងសន្និសីទកាសែតមួយ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយប្រាប់យ៉ាងដូច្នេះថា “យើងនឹងធ្វើកិច្ចសហការគ្នាយ៉ាងជិតស្និទ្ធ នៅក្នុងចំណោមប្រទេសសមាជិកសហភាពអឺរ៉ុប លើជំហានបន្ទាប់ ជាពិសេសនោះ គឺលើវិធីដែលវិធានការទាំងនេះ នឹងត្រូវបានបង្កើតឡើង នៅក្រោយថ្ងៃទី៣១ ខែធ្នូ”។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់រូបនោះ បានមានប្រសាសន៍បន្តទៀតថា វាមានសារៈសំខាន់ជាខ្លាំង ដែលបទបញ្ជាណាមួយ ត្រូវបានអនុវត្តតាមនៅក្នុងបណ្ដាប្រទេស សហភាពអឺរ៉ុបទាំងអស់ ដែលមិនគួរឲ្យមានការលើកឡើងណាមួយទេ៕

ប្រែសម្រួល៖ប៉ាង កុង

To Top