ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ប្រាប់អ៊ីរ៉ង់៖ កុំខ្ជះខ្ជាយឱកាសផ្សះផ្សារ ជាមួយអាមេរិក

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas នៅថ្ងៃចន្ទនេះបានជំរុញប្រទេសអ៊ីរ៉ង់ មិនឲ្យខ្ជះខ្ជាយពេលវេលា ដែលផ្តល់ឲ្យដោយលទ្ធភាពរបស់ រដ្ឋបាលសហរដ្ឋអាមេរិកលោក ចូ បៃដិន ក្នុងការវិលមករកកិច្ចព្រមព្រៀងនុយក្លេអ៊ែវិញ។

ក្រោយសន្និសីទមន្ត្រីមកពី បណ្ដាប្រទេសក្នុងកិច្ចព្រមព្រៀង JCPOA លោក Heiko Maas បានមានប្រសាសន៍ប្រាប់ថា ប្រទេសអ៊ីរ៉ង់គួរតែជៀសវាងចាប់យក វិធានការយុទ្ធសាស្ត្រណាមួយ ដែលនឹងធ្វើឲ្យវាពិបាកសម្រាប់លោក បៃដិន ក្នុងការកែប្រែសេចក្តីសម្រេចិត្ត របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានបោះបង់ចោល កិច្ចព្រមព្រៀងនុយក្លេអ៊ែអ៊ីរ៉ង់។

លោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បាននិយាយប្រាប់អ្នកសារព័ត៌មានដូច្នេះថា “ដើម្បីធ្វើឲ្យទៅរួចសម្រាប់ការផ្សះផ្សារ ជាមួយអាមេរិកក្រោមការ ដឹកនាំរបស់លោក បៃដិននោះ មិនគួរមានវិធានការយុទ្ធសាស្ត្របន្ថែមទៀត ក្នុងចំណោមប្រភេទដែលធ្លាប់បានឃើញច្រើនហួស ក្នុងពេលកន្លងទៅថ្មីៗនេះ។ នេះជាឱកាស គឺនេះជាបង្អួចឱកាសចុងក្រោយ មិនត្រូវខ្ជះខ្ជាយនោះទេ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top