ព័ត៌មានអន្តរជាតិ

Apple បិទទ្វាហាងទាំងអស់របស់ខ្លួន នៅរដ្ឋកាលីហ្វ័រញ៉ា

បរទេស៖ ក្រុមហ៊ុនផលិតទូរស័ព្ទយក្សអាមេរិក Apple ទើបតែបានប្រកាសបិទទ្វាហាង លក់រាយរបស់ខ្លួនទាំងអស់ចំនួន ៥៣កន្លែង នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា ដោយសារតែចំនួនកើនឡើង នៃករណីកូវីដ១៩។

គួរឲ្យដឹងដែរថា នេះគឺជាការប្រកាសបិទលើកទី២ ហើយសម្រាប់ហាងលក់រាយ ទាំងនោះពីសំណាក់ Apple ដោយកាលពីដំបូងត្រូវបានធ្វើឡើង នៅអំឡុងពេលខែមិនានៅពេល ដែលរលកវាយប្រហារកូវីដ១៩ លើកដំបូងមកម្ល៉េះ។

ការប្រកាសដដែល បានបញ្ជាក់ទៀតដែរថា ទោះបីជាយ៉ាងណាក្តីអតិថិជនរបស់ខ្លួន នៅតែអាចទៅយកទូរស័ព្ទ ដែលខ្លួនបានបញ្ជាទិញ និងធ្វើការជួសជុល និងត្រឡប់មកយកវិញ ក្នុងចំនួនពេល ២ឬ៣ថ្ងៃ៕

ប្រែសម្រួល៖ ស៊ុន លី

To Top