ព័ត៌មានអន្តរជាតិ

សមាជិកសភាអាមេរិក គាំទ្រកញ្ចប់ប្រាក់ជិត ២ពាន់លានដុល្លារ ដើម្បីជំនួសឧបករណ៍ 5G របស់ Huawei

បរទេស៖ កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមសមាជិកសភារបស់សហរដ្ឋអាមេរិក បានធ្វើការបង្ហាញពីជំហគាំទ្រ ទៅដល់កញ្ចប់ថវិកាប្រមាណជា ១,៩ពាន់លានដុល្លារ ដែលនឹងត្រូវប្រើប្រាស់សម្រាប់កម្មវិធី ក្នុងការដកចេញនូវឧបករណ៍ គ្រប់គ្រងបណ្តាញបច្ចេកវិទ្យា 5G នៃក្រុមហ៊ុនចិន Huawei។

ប្រភពចំនួន២ ដែលបានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកកាសែតបរទេសថា កញ្ចប់ប្រាក់នេះគឺជាផ្នែកមួយនៃ កញ្ចប់ប្រាក់ដ៏សំខាន់បំផុតមួយដែលទើបតែ ត្រូវបានអនុម័តដោយ រដ្ឋាភិបាលអាមេរិកប្រមាណជា ៩០០ពាន់លានដុល្លារ សម្រាប់កិច្ចការងារស្រោចស្រង់ សេដ្ឋកិច្ចជាតិពីបញ្ហាវិបត្តិកូវីដ១៩។

កាលពីដើមខែកន្លងទៅក្រុមហ៊ុន Huawei ធ្លាប់បានចេញមកធ្វើការ ប្រតិកម្មរួចទៅហើយអំពីផែនការ របស់អាមេរិកមួយនេះដោយនិយាយថា ខ្លួនមាន ភាពខកចិត្តយ៉ាងខ្លាំងចំពោះ ការសម្រេចចិត្តក្នុងការដកឧបករណ៍របស់ខ្លួន ចេញបែបនេះប៉ុន្តែក្រុមហ៊ុនជឿជាក់ថា វានឹងបង្កទៅជាហនិភ័យដែលធ្វើឲ្យពលរដ្ឋអាមេរិក ដែលស្ថិតនៅក្នុងតំបន់ ដាច់ស្រយាលមិនអាចទទួលបាន ការប្រើប្រាស់សេវាកម្មទំនាក់ទំនង ដែលគួរឲ្យទុកចិត្តឡើយ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top